(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមជ័យលាភីចំនួនបីក្រុម បានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុង ក្រោយរបស់ខ្លួនអំពីរបៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវក្នុងអំឡុងកម្មវិធី ប្រកួតប្រជែង HEINEKEN SUSTAINATHON លើកដំបូងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។

ដោយបើកដំណើរការក្រោមកិច្ចសហការ រវាងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជាការប្រកួតប្រជែង ដែលផ្តោតលើនិរន្តរភាព ដែលមានការចូលរួមពីបេក្ខជនបេក្ខនារី ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយ ចីរភាពសម្រាប់ប្រទេសកម្ពុជា។

ក្រុមចំនួន២០ បានប្រកួតប្រជែងនៅក្នុងជុំដំបូងនៃកម្មវិធី SUSTAINATHON របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលធ្វើឡើងក្រោមប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ»។ ជាផ្នែកមួយនៃការប្រកួតប្រជែងនេះ ក្រុមចូលរួមប្រកួតប្រជែងទាំង ២០ ក្រុមនេះ (មានអ្នកចូលរួមសរុប ៧៨ នាក់) មានរយៈពេល ៤៨ម៉ោងដើម្បីធ្វើ កិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញឱ្យមានការពិសាប្រកប ដោយការទទួលខុសត្រូវ។

ក្រុមចំនួនបីត្រូវបានជ្រើសរើសជាជ័យលាភីដំបូង និងបន្តឡើងទៅកាន់ដំណាក់កាលហ្វឹក ហាត់រយៈពេល ៣ខែ។ ក្នុងអំឡុងពេលបីខែនេះ ក្រុមហ៊ុន Startup Factory Cambodia និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានសហការគ្នាបណ្តុះបណ្តាលក្រុមទាំងបីនេះ ដោយផ្តល់ជូនពួកគេនូវជំនាញគ្រប់គ្រងគម្រោង និងកិច្ចសហការ ដើម្បីស្វែងរកដំណោះស្រាយក្នុងនាមជាក្រុមមួយ។

ក្នុងអំឡុងពេលវគ្គផ្តាច់ព្រ័ត្តកាលថ្មីៗនេះ គណៈកម្មាការដែលរួមមានលោក Loic de Laubrière នាយកផ្នែកទីផ្សារ និងកញ្ញា Michelle Lim ប្រធានផ្នែកទំនាក់ទំនងមកពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងលោកស្រី Jitka Markova នាយកក្រុមហ៊ុន Startup Factory បានប្រគល់រង្វាន់ជូនក្រុមជ័យ លាភីដែលមានដូចជា៖
* ក្រុម Der4Beer ទទួលបានពានរង្វាន់ «គំនិតអាចអនុវត្តបានដោយជោគជ័យបំផុត (Most Feasible Idea)»
* ក្រុម CarHero ទទួលបានពានរង្វាន់ «គំនិតអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សបំផុត (Best Scalable Idea)»
* ក្រុម ModiCup ទទួលបានពានរង្វាន់ «គំនិតមានភាពច្នៃប្រឌិតខ្ពស់បំផុត (Most Innovative Idea)»

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន StartUp Factory Cambodia បានមានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ ដែលបានឃើញគំនិតល្អៗបែបនេះ និងបានបណ្តុះបណ្តាលក្រុមមានទេពកោសល្យ និងមាន ការប្រឹងប្រែងទាំងនេះ នៅក្នុងការប្រកួតដំបូងមិនធ្លាប់មាននៅកម្ពុជា ដែលផ្តោតលើការច្នៃប្រឌិតប្រកបដោយនិរន្តរភាព»

លោក Loic de Laubrière នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបន្ថែមថា «ការប្រកួត ប្រជែងនេះបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនយើង ដោយរួមគ្នាជាធ្លុងមួយឆ្គោះទៅរកភាពរីករាយដើម្បីធ្វើអោយ ពិភពលោកកាន់តែប្រសើរ។ កម្មវិធីនេះជាវេទិកាមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការជំរុញទៅដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ ឱ្យបង្កើតភាពច្នៃប្រឌិត និរន្តរភាព និងការទទួលខុសត្រូវទៅកាន់កម្រិតបន្ទាប់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ សម្រាប់ការបង្ហាញគំនិតល្អៗរបស់អ្នកទាំងអស់គ្នា ក៏ដូចជាការលើកទឹកចិត្តដល់ពួក យើងតាមរយៈការតាំងចិត្ត ភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នា»។

ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)» របស់ក្រុមហ៊ុនហ៊ិននីគែន គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពសំខាន់ៗចំនួន បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុនហ៊ិននីគែនបានកំពុងបន្តគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងនានាទូទាំងសកល ដើម្បីលើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវ រាប់ចាប់ពីការផ្តល់លទ្ធភាព ឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរ ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។

បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយ អំពីការពិសាប្រកបដោយការទទួលខុសត្រូវ ទៅដល់អ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតជម្រើស ប្រកបដោយការទទួលខុស
ត្រូវ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គម (សម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ) របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលជាផ្នែក មួយនៃយុទ្ធនាការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុន៖
* ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.facebook.com/HEINEKENCambodia/
* ទំព័រ LinkedIn របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.linkedin.com/company/heinekencambodia/