(ភ្នំពេញ)៖ គូស្នេហ៍១គូដែលសំណាងជាងគេ ប្រចាំឆ្នាំ២០២៣ ជិតដល់ថ្ងៃរៀបការហើយ ស្រាប់តែខាងប្រុសផឹកប៊ូសស្ត្រងអស់ ១កំប៉ុងត្រូវរង្វាន់ធំ ជាឡានថ្មីខ្លាញ់គោ១គ្រឿងពីប៊ូសស្ត្រង។

គូស្នេហ៍ខែឆ្នាំល្អ ១គូមានឈ្មោះថា ញ៉ុល ឃី អាយុ២៨ឆ្នាំ និងខាងស្រីឈ្មោះ សាន លាងសេង អាយុ ២២ឆ្នាំ។ បច្ចុប្បន្នរស់នៅ បន្ទប់ជួលភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកទាំងពីរនឹងចូលរោងការនាថ្ងៃខាងមុខឆាប់ៗនេះហើយនៅខ្វះតែ២-៣ខែទៀតទេ ស្រាប់តែនូវដើមខែឧសភានេះ ខាងប្រុសបានទិញប៊ូសស្ត្រងញ៉ាំ ដោយសារមេឃក្ដៅខ្លាំងពេក គាត់ក៏នឹកស្រេករបស់ត្រជាក់ៗ ហើយក៏ចុះមកទិញប៊ូសស្ត្រង១កំប៉ុងយកទៅបន្ទប់វិញ ស្រាប់តែទៅដល់បន្ទប់វិញគាស់ផាច់ឃើញរូបឡានថ្មីខ្លាញ់គោ១គ្រឿងនៅនឹងក្រវិលប៊ូសស្ត្រងតែម្ដង។

ដំបូងលោក ញ៉ុល ឃី ប្រាប់គូដណ្ដឹងមិនជឿទេថាត្រូវឡាន ដល់ពេលគាត់បង្ហាញក្រវិលកំប៉ុងទៅ ស្រាប់តែស្ទុះមកអោបករជាប់ហើយស្រែកយំឡើងផ្អើលអ្នកនៅបន្ទប់ជួលមកចោមរោមមើលគ្រប់គ្នា។

តាមការយកព័ត៌មាននៅទីតាំងបន្ទប់ជួលខាងលើ មានអ្នកខ្លះថា គូស្នេហ៍នេះសំណាងណាស់ ហើយចង់សួររកមុខលោកអាចារ្យខាងណាជាអ្នកដេញវេលាឲ្យគាត់ទើបបានជាមានសំណាងម្លេះ គ្រាន់តែភ្ជាប់ពាក្យហើយមិនទាន់ដល់ថ្ងៃការផងរាសីឡើងមានលាភជើងបួនចូលហើយ គឺត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រងតែម្ដង។ អ្នកខ្លះទៀតថា មេឃក្ដៅគាត់រៀបទៅទិញប៊ូសស្ត្រងត្រជាក់ៗញ៉ាំដែរ ស្រាប់តែលឺគេស្រែក ថាឡានៗ ដល់ទៅមើលគេត្រូវឡានថ្មីប៊ូសស្ត្រងមុនបាត់ បើគាត់ទៅមុនហ្នឹងបន្តិចប្រហែលជាគាត់ជាអ្នកត្រូវរង្វាន់ឡានហ្នឹងហើយមើលទៅ៕