(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចាញ់ក្រុមបាល់ទាត់នារីថៃ ដោយលទ្ធផល ៣-០ ក្នុងជំនួបបញ្ចប់ពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មុននេះបន្ដិច នៅកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោន ។

ជំនួបកាត់សេចក្ដីក្រុមកំពូលតារាងនេះ វគ្គទី១ ក្រុមបាល់ទាត់ថៃ រកបាន ២គ្រាប់ មុនបន្ថែម ១គ្រាប់ទៀត នៅវគ្គទី២ ដែលនាំឲ្យពួកគេ រកបាន ៩ពិន្ទុពេញ ដើម្បីឈរកំពូលតារាងពូល A ។ រីឯក្រុមបាល់ទាត់នារីកម្ពុជា បន្ទាប់ពីភ្លាត់ចាញ់លើកដំបូង បានឈរលេខរៀងទី២ និងមាន ៦ពិន្ទុ ទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមក្រុមលេខ២ ពូលB កម្ពុជា នឹងត្រូវជួបក្រុមបាល់ទាត់នារីវៀតណាម ដែលឈរលេខ១ ពូលA ខណៈថៃ ក្នុងនាមក្រុមលេខ១ ពូលB នឹងត្រូវជួបក្រុមបាល់ទាត់នារីមីយ៉ាន់ម៉ា ដែលឈរលេខ២ ពូលA ៕