(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះនារីថៃ ដណ្តើម ៣ពិន្ទុ ក្នុងឱកាសយកតំណែងឈរកំពូលតារាង ពូល B ក្នុងប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ ក្រោយពីឆ្លងកាត់ ២ប្រកួតរកបាន ៦ពិន្ទុស្មើគ្នា ដ្បិតក្រុមកម្ពុជា ឈរលេខ២ ហើយក្រុមថៃ ឈរលេខ១ ក្នុងតារាងបណ្តោះអាសន្ន, ខណៈបានកក់កៅអីឡើងវគ្គ ១/២ ដូចគ្នា។ ការប្រកួតនិងធ្វើឡើងនៅកីឡដ្ឋានក្លិបភ្នំពេញក្រោន នាម៉ោង៨៖០០នាទីយប់នេះ។

តាមរយៈលទ្ធផលឈ្នះ ២ប្រកួតរបស់ក្រុមនារីកម្ពុជា បានធ្វើឲ្យក្លាយជាប្រវត្តិសាស្រ្តដំបូងផងដែរ នៃឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងក្នុងនាមជាក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតលើកដំបូង, ២ប្រកួតដំបូងបានយកឈ្នះក្រុមឡាវ ២-០ និងឈ្នះសិង្ហបុរី ១-០៕