(ភ្នំពេញ)៖ អបអរសាទរ ក្រុមបាល់ទះឥណ្ឌូនេស៊ី បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាបាល់ទះបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បន្ទាប់ពីយកឈ្នះក្រុមវៀតណាម ៣-០ នៃលំដាប់ពិន្ទុ ៣០-២៨, ២៥-១៩, ២៥-១៨ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការប្រកួតធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

រំលឹកផងថា ក្រុមឥណ្ឌូនេស៊ី ជាក្រុមការពារតំណែងជើងឯកមេដាយមាស ស៊ីហ្គេម លើកទី៣១ ដែលពេលនោះមានក្រុមវ់ៀតណាម ឈ្នះមេដាយប្រាក់ និងក្រុមកម្ពុជា យកបានមេដាយសំរឹទ្ធ៕