(ភ្នំពេញ)៖ ពិតជាគួរឲ្យស្ងើចសរសើរណាស់ លោកយាយអាយុ ៨១ឆ្នាំហើយ ដោយសារស្រឡាញ់ និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចំណាញពេលទៅទស្សនាការប្រកួតដោយផ្ទាល់នៅពហុកីឡដ្ឋានជាតអូឡាំពិកកម្ពុជា រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយជម្រើសជាតិមីយ៉ាន់ម៉ា នៅម៉ោង៧យប់ថ្ងៃទី៧ ខែឧសភានេះ។

លោកយាយបាននិយាយថា នេះជាលើកទី៣ ហើយដែលលោកយាយមកទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ពេលកម្ពុជាប្រកួតជាមួយក្រុមផ្សេងៗ។

សម្រាប់នៅថ្ងៃនេះលោកយាយជឿជាក់ថាកម្ពុជា នឹងទទួលបានជ័យជម្នះលើក្រុមកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា៕