(ភ្នំពេញ)៖ អបអរសាទរ ក្រុមបាល់ទាត់ U22 ឥណ្ឌូនេស៊ី កក់កៅអីឡើងវគ្គ ៤ក្រុម ក្រោយរកបាន ៩ពិន្ទុស្ថិតក្នុងពូល A បន្ទាប់ពីយកឈ្នះក្រុមទីម័រខាងកើត ៣-០ ក្នុងប្រភេទកីឡាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ តែពួកគេនៅសល់តែ ១ប្រកួតប៉ះជាមួយក្រុម U22 កម្ពុជា។

រំលឹកផងថា កាលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ក្រុមឥណ្ឌូនេស៊ី បានបញ្ចប់នៅចំណាត់ថ្នាក់មេដាយសំរឹទ្ធ ក្រោយចាញ់ក្រុមថៃ ១-០ នៅវគ្គ ៤ក្រុមចុងក្រោយ៕