(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខពីសិល្ប:មួយរយ:ធំ នៅពេលថ្មីៗនេះ តារាកំប្លែងជើងចាស់ល្បីឈ្មោះអ្នកនាង ជុំ រស្មី ហៅស្រី ទូច បានចេញមុខទម្លាយថា បច្ចុប្បន្នអ្នកស្រី ព្រមទាំងបងប្អូនចំនួន១១នាក់ត្រូវជាកូនជាចៅនឹងចៅទួតរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា ហៅ យិន សុខុម ដែលជាតារាភាពយន្តនឹងចម្រៀងជំនាន់ទសវត្សរ៍៦០ កំពុងទទួលរងនៅភាពអយុត្តិធម៌ ជុំវិញការបែងចែកទ្រព្យសម្បត្តិ។

តាមការអះអាងពីសំណាក់តារាកំប្លែងអ្នកនាងស្រី ទូច បានបញ្ជាក់ប្រាប់ Fresh News Plus ឲ្យដឹងថា រយ:ពេលកន្លងមកទល់ពេលបច្ចុប្បន្ន អ្នកស្រីនិងបងប្អូនចំនួន១១នាក់ ត្រូវជាកូនជាចៅនឹងចៅទួតរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា បាននឹងកំពុងជួបរឿងដ៏អយុត្តិធម៌ខ្លាំងណាស់ពីសំណាក់ប្តីក្រោយ និងកូនៗក្រោយរបស់លោស្រី កែវ មន្ថា ដែលបានបំពានយកទ្រព្យសម្បត្តិដែលជាកេរ្តិ៍បណ្តាំមរតករួមចំណែកបន្សល់ទុកពីអ្នកម្តាយរបស់ខ្លួន ដើម្បីចែងចែកសម្រាប់កូនៗនិងចៅ។

តារាកំប្លែងជើងចាស់អ្នកនាង ស្រី ទូច បានរៀបរាប់ថា រឿងអាក្រក់បំពានត្រូវតែបំភ្លឺក្នុងមួយថ្ងៃបន្តិចៗ ព្រោះត្រូវដល់ពេលត្រូវបើកចំហការពិត ហើយអ្នកនាង ល្មុត សុីវ៉ុន ឈ្មោះក្នុងសិល្ប: ជុំ រស្មី ហៅ ស្រីទូច ជាតារាកំប្លែងព្រមទាំងបងប្អូនចំនួន១១នាក់ ត្រូវជាកូនជាចៅនឹងចៅទួតរបស់អ្នកម្ដាយ កែវ មន្ថា ហៅយិន សុខុម ជា តារាភាពយន្តនឹងចម្រៀងជំនាន់ទសវត្សរ៍៦០ ពេលនេះអ្នកនាងនឹងបងប្អូនកូនក្មួយទាំងអស់កំពុងទទួលរងនៅភាពអយុត្តិធម៌ នូវទង្វើដ៏អាក្រក់សម្ដែងក្លែង ក្លាយរបស់លោក សុត ថុល ត្រូវជាប្ដីក្រោយរបស់អ្នកម្ដាយ រួមជាមួយកូនខ្លួនឯងក្រោយមិនបានធ្វើតាមបណ្តាំមរតករបស់ម្តាយនាងខ្ញុំទេ ទោះបណ្តាំមរតកនោះកែប្រែយ៉ាងមិចក៏ដោយក៏ជាឆន្ទ:របស់អ្នកម្តាយអ្នកនាងដែរ។

តារាកំប្លែងអ្នកនាង ស្រីទូច បានបន្តទៀតថា «មានបុគ្គលខ្លះខំញុះញុងតាមអង្គាមទាមដូចឈ្លើង ដើម្បីយកទៅធ្វើជាទ្រព្យរបស់ខ្លួនឯងចំណែករូបលោកវិញខំដើរឲ្យគេជួយរកអ្នកមានអំណាចដើម្បីមកផ្ចាញ់ក្ដីរបស់បងប្អូននាងខ្ញុំហើយមកធ្វើបាបបងប្អូនកូនក្មួយខ្ញុំឲ្យគ្នាគ្មានជម្រកនឹងគ្មានអ្វីៗទាំងអស់។ អ្នកខ្លះស្ទើរបញ្ចប់ជីវិតខ្លួន ដោយសារតែលោក សុត ថុល រួមទាំងអ្នកចង់ បានរបស់គេអត់កេរ្តិ៍ខ្មាស់ទាំងខ្លួនលោកដឹងច្បាស់ថានៅពាក់កណ្ដាលឆ្នាំ១៩៨០ លោកសុត ថុល បានមករួមរស់ជាមួយម្ដាយខ្ញុំទាំងដឹងច្បាស់ថា ម្ដាយខ្ញុំជាស្ត្រីមេម៉ាយមានកូនដើមចំនួន៤នាក់ស្រី២ ប្រុស២គឺជាម្ដាយ កូនដែលសល់ជីវិតពីរបបអាវខ្មៅ (ប៉ុល ពត) លំបាកវេទនាជាមួយម្ដាយកូនរហូតដល់កូនមានប្ដីមានប្រពន្ធមានដល់ចៅៗ ចៅទួតក៏ម្ដាយនាងខ្ញុំមិនដែលឲ្យកូ នបែកផ្ទះចេញទៅណាទេ»

អ្នកនាង ស្រីទូច បានបន្តទៀតថា «លោកក៏ដឹងច្បាស់ថាម្ដាយខ្ញុំមានជំងឺភ័យខ្លាច ត្រូវការកូនចៅច្រើននៅជិត ប៉ុន្តែអ្វីដែលបងប្អូនកូនក្មួយ ខ្ញុំទទួលយកមិនបាននូវទង្វើដែលលោកធ្វើដ៏សាហាវក្រោយពីម្ដាយនាងខ្ញុំស្លាប់លោកបានចាប់ផ្ដើមបណ្ដេញបងប្អូនកូនក្មួយខ្ញុំចេញពីផ្ទះដោយមិនផ្ដល់អ្វីឲ្យគ្នាទាល់តែសោះ ដោយប្រើអំណាចមកគៀបសង្កត់ទាំងដឹងថាគ្នាគ្មានទីពឹងនឹងធ្វើអ្វីទៅលើលោកមិនបាន»

អ្នកនាង ស្រី ទូច បានលើកឡើងទៀតថា «នាងខ្ញុំសុំឲ្យបងប្អូនក្នុងបណ្ដាញ Facebook ដែលបានឃើញ ឬបានអានសូមជួយ Like ជួយ Share ឲ្យបងប្អូននាងខ្ញុំផង។ លោក សុត ថុល ដើរប្រាប់គេថាគ្មានសល់អ្វីទេលោកលក់មើលម្ដាយខ្ញុំអស់ហើយម្ដាយខ្ញុំជំពាក់គេឲ្យលោកសងអ៊ីចឹងចាំខ្ញុំលម្អិតទ្រព្យម្ដាយខ្ញុំដែលនៅសល់ ក្រោយពេលម្ដាយខ្ញុំស្លាប់នៅសល់អ្វីខ្លះរួមទាំងរបស់ផ្ទាល់ខ្លួននឹងទ្រព្យរួមរបស់ម្ដាយខ្ញុំនឹងលោកមានផ្ទះចំនួន៤នឹងដីមួយកន្លែង,

ទី១. ជាផ្ទះធំដែលម្ដាយខ្ញុំរស់នៅជាមួយកូននឹងចៅនឹងចៅប្រសារនឹងចៅទួតតាំងពីនៅរស់រហូតដល់ថ្ងៃស្លាប់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានទីតាំងនៅលើផ្លូវ លេខ៥៥៤ ផ្ទះលេខ6 ៦ភូមិ១០សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញវិញ្ញាប័នបត្រសម្គាល់អចលនវត្ថុលេខ(១២០៤០៧១០-00៤១)ទំហំ ៧០ ១ម (ប្រាំពីររយម៉ែត្រការ៉េ)។

ទី២.  ផ្ទះលេខ 7D+C EoE1មានទីតាំងស្ថិតនៅផ្លូវ១៣៨ ក្រុម៣១ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អច លនវត្ថុលេខ (ភព ៧៣៨០៧)

ទី៣ .ផ្ទះលេខ 3Eo មានទីតាំងស្ថិតនៅផ្លូវលេខ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង នឹងប្រើប្រាស់ដីធ្លីលេខ(៨៦៩លប)។

ទី៤. ផ្ទះលេខ9E1 ទំហំ៩៧,៤៤ម៉ែត្រការ៉េ ទីតាំងស្ថិ តនៅផ្លូវ៤៧ ភូមិ១១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង នឹងប្រើប្រាស់ដីធ្លីលេខ(០៧៣លប)និង ទី៥.ដីទំហំ ១ ០០ម៉ែត្រគុណនឹង៥០០ម៉ែត្រ ស្ថិតនៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានលិខិតផ្ទេរសិទ្ធិ (០៤០) ។

អ្នកនាង ស្រី ទូច បន្ថែមទៀតថា បូករួមទាំងខុនដូរមួយកន្លែងនឹងគ្រឿងពេជ្រមួយចំនួនធំរបស់ម្ដាយអ្នកនាង គឺលោកប្រមូលយកទៅលក់ចេញក្រោយពេលម្ដាយខ្ញុំស្លាប់ហើយនឹងឡាន Alphard មួយគ្រឿងឆ្នាំ2022 ស្លាកលេខ 899 បានធ្វើការលក់ចេញបាត់មុនថ្ងៃចេញទៅអាមរិកហើយលោកនឹងកូនលោកបានរួមគំនិតគ្នាលួចកាត់ផ្ទេរសិទ្ធផ្ទះធំៗចំនួន២កន្លែង។

តារាកំប្លែងអ្នកនាង ស្រីទូច បានបន្ថែមទៀតថា ចំពោះទង្វើដែលរួមគុំនិតគ្នាលួចកាត់ផ្ទេរសិទ្ធផ្ទះធំចំនួន២ កន្លែង.១,ផ្ទះខណ្ឌទួលគោក និង២,ផ្ទះស្ថិតនៅខណ្ឌ ៧មករានេះ គឺអ្នកស្រីព្រមទាំងបងប្អូនចំនួន១១នាក់ត្រូវជាកូនជាចៅនឹងចៅទួតរបស់វីរ:សិល្បការិនីលោ កស្រី កែវ មន្ថាសូមមិនទទួលស្គាល់នឹងយល់ព្រមជាខាច់ខាត។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ Fresh News Plus នៅមិនទាន់អាចស្វែងរកការបំភ្លឺ ឬបកស្រាយពីភាគីលោក សុត ថុល បានទេជុំវិញករណីនេះ៕