(ព្រះសីហនុ)៖​ សម្រាប់ព្រឹត្តិការណ៍​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២, ខេត្តព្រះសីហនុ​ ទទួលបាន៣វិញ្ញាសារ ដែលដាក់ឲ្យដំណើរការប្រកួតនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត។

រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ មាន៣ប្រភេទ រួមមាន៖

*កីឡាទូកក្តោង
*កីឡាម៉ូតូទឹក
*កីឡាបាល់ទះលើឆ្នេរខ្សាច់។

សម្រាប់ការប្រកួតកីឡាទូកក្តោង ត្រូវបានរៀបចំនៅទីលានតេជោឆ្នេរកន្ទុយនាគ ក្រុងព្រះសីហនុ ដែលមានវិញ្ញាសាទូកក្តោងផ្នែកបុរស និងកីឡាទូកក្តោងផ្នែកនារី ដោយមានកីឡាករកីឡាការិនី រួមមាន៖

*កម្ពុជា មានកីឡាករចូលរួមចំនួន ១៨រូប
*ថៃ មានកីឡាករចូលរួមចំនួន ២៧រូប
*សិង្ហបុរី មានកីឡាករចូលរួមចំនួន ១៦រូប
*ម៉ាឡេស៊ី មានកីឡាករចូលរួមចំនួន ១៥រូប
*ហ្វីលីពីន មានកីឡាករចូលរួមចំនួន ១៤រូប
*វៀតណាម មានកីឡាករចូលរួមចំនួន ១១រូប។

គួរបញ្ជាក់ថា​ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅខេត្តព្រះសីហនុ មានកីឡាចំនួន៣ប្រភេទ៖

*ទី១៖ ទូកក្តោងចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃទី២ ខែឧសភា និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣
*ទី២៖ កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣
*ទី៣៖ កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះផងដែរ៕