(សៀមរាប)៖ អបអរសាទរដល់ក្រុមកីឡាមកពីប្រទេសឥណ្ឌូនេស៊ី ឈ្នះមេដាយមាស រីឯក្រុមកីឡាមកពីប្រទេសថៃ ឈ្នះមេដាយប្រាក់ និងក្រុមកីឡាមកពីប្រទេសហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធ នៃប្រភេទកីឡាទោចក្រយាន វិញ្ញាសាកង់ភ្នំបណ្ដាក់ក្រុមបុរស-នារី ក្នុងចម្ងាយផ្លូវ ១៤,៨គីឡូម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

ការប្រកួតនេះបានធ្វើឡើងនៅតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ។