(ភ្នំពេញ)៖ ក្រុមកីឡាបាល់បោះ វិញ្ញាសាបុរស ៣នាក់ទល់នឹង៣នាក់ បានកក់កៅអីឡើងទៅវគ្គផ្តាច់ផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសហើយនៅព្រឹត្តិការណ៍ SEA Games 2023 ក្រោយឈ្នះគូប្រជែងវៀតណាមក្នុងលទ្ធផល ២១-១៩ នៃវគ្គ ៤ក្រុមនាព្រឹកថ្ងៃអាទិត្យនេះ។

នេះមានន័យថា ក្រុមបុរសជម្រើសជាតិកម្ពុជា ត្រូវតតាំងជាមួយក្រុមអត្តពលិកហ្វីលីពីនជាបន្តទៀត ក្រោយការប្រកួតដណ្តើមយកមេដាយប្រាក់ ខណៈក្រុមស្រ្តីកម្ពុជា ៣នាក់ទល់នឹង៣នាក់វិញ បានចាញ់ហ្វីលីពីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាព្រឹកនេះដែរ៕