(ភ្នំពេញ)៖ ក្រុមជម្រើសជាតិ U22កម្ពុជា ត្រូវបន្តប្រជែងជាមួយក្រុមមីយ៉ាន់ម៉ា ក្នុងការដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ នៃប្រកួតទី៣ ស្ថិតក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញសាបាល់ទាត់បុរស ខណៈក្រុមកម្ពុជា កំពុងរកបាន ៤ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ា រកបាន ៣ពិន្ទុបណ្តោះអាសន្ន។

ក្រុមប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទីយប់ ថ្ងៃទី០៧ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ដោយមានក្រុមទីម័រខាងកើត ប៉ះឥណ្ឌូនេស៊ី ចាប់ពីវេលាម៉ោង ៤៖០០នារសៀល។

ស្ថិតក្នុងពូល A នេះផងដែរ ក្រុមហ្វីលីពីន បានហាលអាវមុនគេ បន្ទាប់បរាជ័យ ២ប្រកួត និងស្មើ ១ប្រកួត ដ្បិតនៅសល់តែការប៉ះជាមួយមីយ៉ាន់ម៉ា ប៉ុណ្ណោះ៕