(សៀមរាប)៖ កីឡាការិនី Thi Thanh Phuc Nguyet មកពីប្រទេសវៀតណាម ឈ្នះបានមេដាយមាស សម្រាប់ការប្រកួតវិញ្ញាសាដើរប្រណាំងនារី នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

ក្រៅពីនេះ កីឡាការិនី Violine Intan Puspita មកពីប្រទេសឥណ្ឌូណេស៊ី ឈ្នះបានមេដាយប្រាក់ ខណៈកីឡាការិនី Kotchaphon Tangsrivong មកពីប្រទេសថៃ ឈ្នះបានមេដាយសំរឹទ្ធ៕