(ភ្នំពេញ)៖ អបអសារទ ក្រុមបាលទាត់នារីកម្ពុជា បានយកឈ្នះនារីសិង្ហបុរី ១-០ នៃជាប្រកួតទី២ របស់ក្រុមកម្ពុជា និងរកបាន ៦ពិន្ទុ នៃការប្រកួតវិញ្ញសាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងមានកៅអីឡើងទៅវគ្គបន្ត ទោះនៅមាន ១ប្រកួតទៀត ហើយនេះជាប្រវត្តិសាស្ត្រដំបូងផងដែរ។

តាមរយៈលទ្ធផលនេះ ក្រុមនារីកម្ពុជា រកបាន ៦ពិន្ទុស្មើជាមួយក្រុមនារីថៃ ដោយប្រកួតបន្ទាប់ក្រុមនារីកម្ពុជា ត្រូវជួបក្រុមថៃ ហើយសិង្ហបុរី ជួបក្រុមឡាវ បញ្ចប់វគ្គចែកពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២៕