(ភ្នំពេញ)៖ U22 ឡាវ និងសិង្ហបុរី បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយជួបស្មើគ្នាដោយគ្មានគ្រាប់ស៊ុត ០-០ នៅជំនួបទី៣ ស្ថិតក្នុងពូល B នៃវិញ្ញាសាបាល់ទាត់បុរស ដែលតាមរយៈនេះក្រុមទាំងពីរ អស់ឱកាលប្រជែងឡើងវគ្គបន្តនោះទេ ក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេម ទោះនៅមាន ១ប្រកួតចុងក្រោយក្តី។

ប្រកួតបន្ទាប់របស់ក្រុមឡាវ ត្រូវជួបថៃ ហើយក្រុមសិង្ហបុរី ប៉ះក្រុមម៉ាឡេស៊ី ជាប្រកួតចុងក្រោយរបស់ពួកគេ ហើយជាបណ្តោះអាសន្នទើបរកបានម្នាក់ ១ពិន្ទុដូចគ្នា, ខណៈក្រុមម៉ាឡេស៊ី ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែងពិន្ទុក្រុមកំពូលតារាង៕