(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ៣-០ (សិត) ជាមួយលំដាប់ពិន្ទុ ២៥-១៨, ២៥-២១, ២៥-១៦ ក្នុងជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើលទី៣២ នៅរាត្រីថ្ងៃសៅរ៍នេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (១/២) នាថ្ងៃស្អែក។

សម្រាប់កម្មវិធីប្រកួតវគ្គ ១/២ផ្តាច់ព្រ័ត្រ ក្រុមកម្ពុជា ក្នុងនាមក្រុមលេខ២ ពូល A នឹងត្រូវជួបក្រុមកំពូលតារាងពូល B ក្រុមថៃ ខណៈឥណ្ឌូនេស៊ី នាមជាក្រុមលេខ១ ពូល A ត្រូវប៉ះវៀតណាម ជាក្រុមលេខ២ ពូល B នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដដែល។