(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះឥណ្ឌូនេស៊ី នាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ជាការប្រកួតរកក្រុមឡើងឈរកំពូលតារាង ដ្បិតបានកក់កៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រដូចគ្នា លើវិញ្ញាសាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ ការប្រកួតនិងធ្វើឡើងនាម៉ោង៧៖៣០ នាទីយប់នេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតទទួលបានអ្នកគាំទ្រយ៉ាងច្រើនកុះករ។