(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំដាក់ផ្លាកសញ្ញាបង្ហាញគន្លងផ្លូវនីមួយៗ រួមទាំងគន្លងអាទិភាព ANPR ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ ជៀសវាងការចូលខុសគន្លងផ្លូវ។ ការចេញចូលនៅគន្លងអាទិភាព ANPR នេះ មានលក្ខណៈងាយស្រួល និងឆាប់រហ័ស ដោយមិនរង់ចាំយូរ ឬ ប្រើប្រាស់កាតនោះទេ។

តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App លោកអ្នកអាចបញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន តាមគន្លង អាទិភាពដែលមានផ្លាកសញ្ញា ANPR ។ ការបញ្ចូលសមតុល្យមានភាពងាយស្រួល និងសាមញ្ញ មានទម្រង់ស្រដៀងទៅនឹងការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃតាមកម្មវិធីទូរស័ព្ទ ដោយមិនតម្រូវឱ្យអតិថិជនបំពេញព័ត៌មានស្មុគស្មាញ មិនចំណាយពេលយូរ ឬមានកាតសម្គាល់អ្វីបន្ថែមនោះទេ។

បន្ទាប់ពីទៅដល់ចំនុចគោលដៅ លោកអ្នកគ្រាន់តែចេញទៅតាម គន្លងដែលមានផ្លាកសញ្ញា ANPR នោះប្រព័ន្ធនឹងធ្វើការកាត់សមតុល្យទឹកប្រាក់ ទៅតាមចម្ងាយផ្លូវដោយស្វ័យប្រវត្តិពីផ្លាកលេខរបស់លោកអ្នក។

គួរបញ្ជាក់ថា សម្រាប់លោកអ្នកដែលមិនទាន់មានគណនីធនាគារ ជីប ម៉ុង ឥឡូវនេះជាមួយមុខងារថ្មីដ៏ឆ្លាតវៃ លោកអ្នកអាចបើកគណនីដំបូងរបស់ ធនាគារ ជីប ម៉ុង តាមកម្មវិធីទូរស័ព្ទ Chip Mong Bank App បានយ៉ាងងាយស្រួល ហើយអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាមៗថែមទៀតផង៕

*របៀបបញ្ចូលសមតុល្យទឹកប្រាក់៖ https://youtu.be/FXgxq4il928

*របៀបបើកគណនី Instant ៖  https://www.facebook.com/watch/?v=5634915486617590