(ភ្នំពេញ)៖ តាមការបញ្ជាក់នៅលើផេក (page) ផ្លូវការសហព័ន្ធកីឡាបាល់ទះ​​​​​ជាការសាទរ និងលើកទឹកចិត្តដល់កីឡាករជំរើសជាតិបាល់ទះកម្ពុជា ក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក GANZBERG ​បានធ្វើការឧបត្ថម្ភ ម៉ូតូសរុប ២៤គ្រឿង ​ប្រគល់ជូនកីឡាករជំរើសជាតិបាល់ទះកម្ពុជាក្នុងសាល វិញ្ញាសាបុរស ប្រសិនបើកីឡាកររបស់យើងទទួលបានមេដាយមាស ជូនជាតិ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

សូមបញ្ជាក់ជូនថានេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានចូលរួមលើកស្ទួយ និងលើកទឹកចិត្តដល់វិស័យកីឡាជាតិនោះទេ ។GANZBERG បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជាច្រើន ដូចជាម្ចាស់លីគបាល់ទះដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តបាល់ទះខ្មែរទៀតផងដែរ។

សូមជួយចូលរួមចែករំលែកឱ្យដឹងដល់កីឡាករយើងផង!!! ដើម្បីជាកម្លាំងចិត្តដល់កីឡាករជាតិយើង ក្នុងការដណ្តើមមេដាយមាសជូនដល់ជាតិមាតុភូមិ៕