(ភ្នំពេញ)៖ ក្រុមកីឡាអុកចត្រង្គកម្ពុជា រួមមានកីឡាករ ឈាវ បូរ៉ា, ជា ស៊ីដេង និង សុខ លឹមហេង ទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ សម្រាប់ការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយចាញ់ក្រុមជម្រើសជាតិថៃ ក្នុងជុំចុងក្រោយ(ជុំទី៥) នៅល្ងាចថ្ងៃទី០៦ ខែឧសភានេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

មកទល់ពេលនេះ ក្នុងចំណោម ៧វិញ្ញាសាលើប្រភេទកីឡាអុកចត្រង្គ គឺបានបញ្ចប់ការប្រកួតជាស្ថាពរចំនួន ៣វិញ្ញាសា រួមមានវិញ្ញាសាឯកត្តជនបុរស ៥នាទី កីឡាករកម្ពុជា សុខ លឹមហេង ទទួលបានមេដាយមាស និងវិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ៦០នាទី ក្រុមថៃ ឈ្នះមេដាយមាស ខណៈក្រុមកម្ពុជា ទទួលបានមេដាយប្រាក់ កាលពីព្រឹកមិញ ៕