(ភ្នំពេញ)៖ អបអសាទរ កីឡាករ លី ប៊ូរ៉ាមី បន្តឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងកាំបិតធំ ដែលធ្វើបាន ២៧០ពិន្ទុ ហើយនេះជាមេដាយមាសទី២ របស់គេផងដែរ ផ្នែកកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។

លើវិញ្ញាសាសម្តែងកាំបិតធំ កីឡាករ លី ប៊ូរ៉ាមី រកបាន ២៧០ពិន្ទុ បានយកឈ្នះកីឡាករថៃ វៀតណាម និងមីយ៉ាន់ម៉ា៕