(ភ្នំពេញ)៖ អបអរសាទរ កីឡាករអេឡិចត្រូនិកកម្ពុជា ស្រ៊ន ចាន់ធឿន ឈ្នះមេដាយប្រាក់ ខណៈកីឡាករ សៅ រិទ្ធចេស្តា ឈ្នះមេដាយមាស សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក វិញ្ញាសាឯកត្តជន Attack Online 2-Individual (AK2) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល (Naga World 2) នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ។