(ភ្នំពេញ)៖ កីឡាករ សៅ រិទ្ធចេស្ដា ដណ្ដើមបានមេដាយមាស ១គ្រឿងហើយ សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក វិញ្ញាសាឯកត្តជន Attack Online 2-Individual (AK2) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល (Naga World 2) នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ។ ខណៈក្រុមថៃ ទទួលបានមេដាយសំរឹទ្ធ។