(ភ្នំពេញ)៖ លោកស្រី សៀង សុវណ្ណធា ម្តាយរបស់កីឡាការិនី ទីន សុវណ្ណលីនណា ម្ចាស់មេដាយប្រាក់ ផ្នែកកីឡាជឺជិតស៊ូ លើវិញ្ញាសាសម្តែងនារី ២ទល់នឹង២ បានបង្ហាញមោទនភាព ដែលកូនស្រីតំណាងឲ្យជាតិចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ២០២៣។

ក្រោយចប់ការប្រកួត ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ លោកស្រី សៀង សុវណ្ណធា ក៏បានសម្តែងក្តីរីករាយជាខ្លាំង ចំពោះមេដាយប្រាក់ របស់កូនស្រី ដោយបន្ថែមថា កូនរូបនេះបាននាំមកនូវកិត្តិយយ៉ាងខ្លាំងសម្រាប់គ្រួសារ។

សូមបញ្ជាក់ថា កីឡាការិនី ហេង ស៊ីវហ៊ាង និង ទីន សុវណ្ណលីនណា បានឈ្នះមេដាយប្រាក់ ផ្នែកកីឡាជឺជិតស៊ូលើវិញ្ញាសាសម្ដែងផ្នែក (DUO) ប្រភេទសម្តែងក្រុមនារីជាគូ (២ទល់២)៕