(ភ្នំពេញ)៖ សម្រាប់អតិថិជនដែលមានសំបុត្រចូលទស្សនា កម្មវិធីសម្ពោធ SEA Games លើកទី៣២ នេះនឹងទទួលបានការបញ្ចុះតម្លៃ ៥០%ពី VIRGO CLUB ដោយបង្ហាញសំបុត្រចូលទស្សនា​ SEA Games ទៅកាន់បុគ្គលិកទទួលភ្ញៀវ។ នេះជាការចូលរួមអបអរសាទរកម្ពុជា ធ្វើជាម្ចាស់ផ្ទះ SEA Games លើកទី៣២ ហើយលក្ខខណ្ឌនេះ ក៏មានសម្រាប់ កីឡាករ កីឡាការិនី និងប្រតិភូអម ដែលមកចូលរួមប្រកួតកីឡា SEA Games ផងដែរ។

សម្រាប់ក្រុមការងាររបស់កីឡាករ​ កីឡាការិនី កម្ពុជា ដែលបានទទួលមេដាយទាំងអស់ VIRGO CLUB នឹងផ្តល់ជូនកម្មវិធីជប់លៀងលំដាប់ VIP នៅក្នុង វឺហ្គោ ក្លិប ដោយឥតគិតថ្លៃ។ ក្រុមការងារ កីឡាករ កីឡាការិនី បរទេស ក៏ទទួលបានការបញ្ចុះតម្លៃ ៥០% ពី VIRGO CLUB ផងដែរ។

ការផ្តល់ជូននេះនឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃបិទបញ្ចប់ SEA Games លើកទី៣២៕