(ភ្នំពេញ)៖ កីឡាករ សុខ លឹមហេង បាននិយាយទាំងអួលដើមករ ក្រោយដណ្ដើមបានមេដាយមាសដំបូង លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្តជនបុរស៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ។

កីឡាករ លឹម ហេង បានប្ដេជ្ញាថា នឹងខំប្រឹងដណ្ដើមមេដាយមាសជូនជាតិបន្ថែមទៀត ក្នុងជុំផ្ដាច់ព្រ័ត្រវិញ្ញាសាបុរស៣នាក់ ទល់ ៣នាក់ ៦០នាទី នារសៀលនេះ៕