(ភ្នំពេញ)៖ អ្នកគាំទ្របានស្រែកហោរកញ្ជៀវ សម្តែងការអបអរសាទរ ដល់កីឡាករ សុខ លឹមហេង ដែលដណ្ដើមបានមេដាយមាស លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្ដជនបុរស ៥នាទី នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ដោយយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតបានធ្វើឡើងនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ វិញ្ញាសាឯកត្ដជនបុរស ៥នាទីនេះដែរ សម្រាប់មេដាយសំរឹទ្ធស្ទួន គឺបានទៅកីឡាករកម្ពុជា នូ ច័ន្ទផានិត និងកីឡាករវៀតណាម Nam Thang Hoang ៕