(កំពត)៖ ក្រុមហ៊ុនធានារ៉ាប់រង មេគង្គ ម៉ាយក្រូអ៉ិនសួរេន បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដែលបាននាំយកនូវសម្ភារៈសិក្សា ផ្តល់ជូនសិស្សានុសិស្សនាតំបន់ដាច់ស្រយាលមួយកន្លែង នៅបឋមសិក្សាដំណាក់ នៅភូមិដំណាក់ ឃុំខ្នាយ ស្រុកដងទង់ ខេត្តកំពត។

អំណោយទាំងនោះរួមមាន៖ សៀវភៅ ប៊ិក ជ័រលុប ខ្មៅដៃ បន្ទាត់ កាបូបសិក្សា និងថវិកាចំនួន ៥,០០០រៀល ផ្តល់ជូនសិស្សឆ្នើមចំនួន ៩១នាក់ លោកគ្រូអ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងជូនលោកនាយកបឋមសិក្សាថវិកា ១០០,០០០រៀល។

ក្រុមហ៊ុនធានារ៉ាប់រង មេគង្គ ម៉ាយក្រូអ៉ិនសួរេន តែងតែគិតអំពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកក្នុងអំពើសប្បុរសធម៌សង្គម ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងសមត្ថភាពក្មេងៗក្នុងគ្រួសារក្រីក្រ ជាទំពាំងស្នងឬស្សីជំនាន់ក្រោយ៕