(ភ្នំពេញ)៖ កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាស លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្ដជនបុរស ៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ ក្រោយយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ក្នុងវគ្គផ្ដាច់ព្រ័ត្រ មុននេះបន្ដិច នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

វិញ្ញាសាឯកត្ដជនបុរស ៥នាទីនេះដែរ សម្រាប់មេដាយសំរឹទ្ធស្ទួន គឺបានទៅកីឡាករកម្ពុជា នូ ច័ន្ទផានិត និងកីឡាករវៀតណាម Nam Thang Hoang ៕