(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert នឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ទីតាំង ទីក្រុងកម្សាន្តហ៊ុយ ឡេង នៅថ្ងៃទី៦ និងទី៧ ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការផ្សាយផ្ទាល់តាមរយៈហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER ផងដែរ។

ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert ធានាថាសប្បាយ និងពិសេសគឺអ្នកចូលរួមទស្សនាផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង ដោយគ្រាន់តែទិញផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់ក្នុងទីធ្លាប្រគំតន្ត្រីនោះ ហើយយកសន្លឹកឆ្នោតបំពេញព័ត៌មានឲ្យត្រឹមត្រូវជាការស្រេច។

ជាក់ស្តែង កាលពីសប្តាហ៍មុន The Voice x Cambodia Beer Tour Concert នៅខេត្តកំពង់ធំបានរកឃើញអតិថិជនសំណាងដែលបានឈ្នះរង្វាន់ម៉ូតូពីការចាប់សន្លឹកឆ្នោត២នាក់រួមមាន៖ វ៉ាន់ សុខគឿន រស់នៅខេត្តកំពង់ធំ និង ប៉ាង ចឹកធូវ រស់នៅខេត្តកំពង់ធំ។ ក្នុងនោះផងដែរ CAMBODIA BEER ក៏បានធ្វើការចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ៧គ្រឿង ដល់អតិថិជន៧រូបផងដែរដែលមកពីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។

ចុងសប្តាហ៍នេះបងប្អូនខេត្តបន្ទាយមានជ័យ មករាំលេងកំសាន្តជាមួយកំពូលតារាចម្រៀងបោះសម្លេង ឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ និងតារាចម្រៀងជាច្រើនរូបទៀតប្រចាំផលិតកម្មរស្មីហង្សមាស ហើយក្រេបយករសជាតិដ៏ស្រស់ពី CAMBODIA BEER ដែលស័ក្តិសមបំផុតជាមួយនឹងចង្វាក់ភេ្លងនិងភ្លើងពណ៌ការប្រគំតន្ត្រី៕

ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer