(ភ្នំពេញ)៖ វិញ្ញាសាកីឡាប៉េតង់ ចាប់ផ្តើមប្រកួតហើយនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលមានប្រទេសចំនួន០៧ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះកម្ពុជា ព្រុយណេ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។