(សៀមរាប)៖ កីឡាករ Agus Prayogo មកពីប្រទេសឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ក្នុងការប្រកួតលើវិញ្ញាសាររត់ម៉ារ៉ាតុងបុរស នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងរយៈចម្ងាយប្រវែង ៤២,១៩៥ គីឡូម៉ែត្រ សម្រាប់វិញ្ញាសាររត់ម៉ារ៉ាតុងផ្នែកបុរស កីឡាករដែលទទួលបានមេដាយរួមមាន៖

*ទី១៖ កីឡាករ Agus Prayogo មកពីប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយមាស
*ទី២៖ កីឡាករ Arlan Estobo Arois មកពីប្រទេសហ្វីលីពីន ទទួលបានមេដាយប្រាក់
*ទី៣៖ កីឡាករ Ngyen Thanh Hoang មកពីប្រទេសវៀតណាមទទួលបានមេដាយសំរិទ្ធ៕