(ភ្នំពេញ)៖ កីឡាករ សុខ លឹមហេង បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្តជនបុរស ៥នាទី បន្ទាប់ពីស្ដេចអុកអង្គរសង្ក្រាន្ដរូបនេះ បានយកឈ្នះកីឡាករវៀតណាម Nam Thang Hoang ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុននេះបន្ដិច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ដោយឡែកកីឡាករកម្ពុជា ១រូបទៀត ដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនោះ គឺកីឡាករ នូ ច័ន្ទផានិត បានប្រកួតចាញ់កីឡាករវៀតណាម Quang Trung Nguyen ។ ដូច្នេះកីឡាករវៀតណាមរូបនេះ នឹងត្រូវជួបកីឡាករ សុខ លឹមហេង នាពេលបន្ដិចទៀត ដើម្បីដណ្ដើមមេដាយមាស ៕