(ភ្នំពេញ)៖ កីឡាការិនីប៊ីយ៉ាកម្ពុជា ស្រួង ភាវី សូមអាធ្យាស្រ័យចំពោះបងប្អូនអ្នកស្នេហាវិស័យកីឡាប៊ីយ៉ា ដែលកន្លងមកនាងធ្លាប់និយាយថា អាចចូលទស្សនាការប្រកួតបានដោយសេរី ប៉ុន្តែដោយសារតែការតម្រូវ របស់គណៈកម្មការរៀបចំការប្រកួតត្រូវរៀបចំកន្លែងសម្រាប់ទស្សនា នោះការចូលរួមទស្សនា តម្រូវមានសំបុត្រជាចាំបាច់។

ជាមួយគ្នានេះ ភាវី បានបញ្ជាក់ថា នាងនឹងជូនដំណឹងពីទីតាំង និងពេលវេលាចែកសំបុត្រចូលរួមទស្សនាការប្រកួត ប្រភេទកីឡាប៊ីយ៉ា នាថ្ងៃខាងមុខនេះ មុនការប្រកួតនៅថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២៣។

គួរដឹងថា កីឡាការនីប៊ីយ៉ាកម្ពុជា ស្រួង ភាវី នឹងធ្វើការប្រកួតប្រភេទកីឡាប៊ីយ៉ាទាំង ១០វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ នៅទីលានប្រកួតផ្សារទំនើបអ៉ីអន សែនសុខ (Aeon II) ជាន់ទី៣ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕