(ឡុងដ៍)៖ ក្លិប Leeds United គ្រោងនឹងបណ្តេញអ្នកចាត់ការ Javi Gracia ឲ្យចេញពីតំណែង ហើយបាននិងកំពុងជជែកដើម្បីតែងតាំងអតីតអ្នកចាត់ការអង់គ្លេស លោក Sam Allardyce។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

នាយកផ្នែកបាល់ទាត់របស់ក្លិប លោក Victor Orta បានចាកចេញពីតំណែង ដោយការព្រមព្រៀងទាំងសងខាង ជាមួយក្លិប, ជាបណ្តោះអាសន្ន Leeds កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាង Premier League, ស្ថិតនៅពីលើតំបន់កាត់ចោល ដោយមាន ៤ប្រកួតទៀត ដែលនៅសល់ ក្នុងរដូវកាលនេះ។

សូមជម្រាបថា លោក Gracia ដែលត្រូវបានតែងតាំង កាលពីខែកុម្ភៈកន្លងទៅ ដើម្បីស្នងតំណែងលោក Jesse Marsch, បានដឹកនាំលេងឈ្នះត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការទទួលបន្ទុក ដឹកនាំការប្រកួតចំនួន ១១លើកក្នុងលីគ៕