(ភ្នំពេញ)៖ កម្មវិធីចាប់សន្លឹកឆ្នោតផ្សងសំណាងលើកទី៤ស្វែងរកគូស្នេហ៍និងអតិថិជនមានសំណាងឈ្នះទឹកប្រាក់ ២០លានរៀល និង១០លានរៀល ពីការជាវ CAMBODIA BEER យកទៅកម្មពិធីអាពាហ៍ពិពាហ៍និងកម្មវិធីជួបជុំបានប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី២២ ខែមេសា នៅស្ថានីយទូរទស្សន៍ហង្សមាសក្នុងការប្រគំតន្ត្រី Cambodia Brew the Beat Concert។

ការចាប់ឆ្នោតលើកទី៤រកម្ចាស់រង្វាន់ប្រាក់លាន ២០លានរៀល និង ១០លានរៀល ត្រូវបានផ្តល់កិត្តិយសចាប់សន្លឹកឆ្នោតដោយ លោក ធី សុកល ប្រធានគ្រប់គ្រងផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយមានភាពសុក្រិតត្រឹមត្រូវសម្រាប់អតិថិជនរបស់ CAMBODIA BEER។

សន្លឹកឆ្នោតទាំង៣៧ដែលចាប់បានគឺមានអតិថិជនមកពីខេត្តក្រុងរួមមាន៖ ព្រះសីហនុ ត្បូងឃ្មុំ កំពត កំពង់ឆ្នាំង ស្វាយរៀង និងកំពង់ចាម។ សូមបងប្អូនពិនិត្យមើលរូបភ្ជាប់នៅខាងក្រោមសម្រាប់ផ្ទៀងផ្ទាត់ឈ្មោះនិងលេខសន្លឹកឆ្នោត។

បងប្អូនដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ ២០លានរៀល និង១០លានរៀល សូមត្រៀមឯកសារដូចជាសន្លឹកឆ្នោតដែលត្រូវរង្វាន់ និងអត្តសញ្ញាណប័ណ្ណច្បាប់ដើមនិងច្បាប់ចម្លងរបស់កូនកំលោះ និងកូនក្រមុំ ឬរបស់អតិថិជនដែលជាវ CAMBODIA BEER ទៅកម្មវិធីជួបជុំនានាដើម្បីមកបើកយករង្វាន់។

ទិញ CAMBODIA BEER ៥០កេស នឹងទទួលបានធុងទឹកកកដ៏ស្រស់ស្អាតចំនួន១, ទិញ១០០កេស នឹងទទួលបានធុងប៉ាសទំនើបចំនួន១ឈុត ឬធុងទឹកកកចំនួន២ រួមជាមួយនឹងសន្លឹកឆ្នោតក្នុងការឈ្នះប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល៕

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer