(ស្វាយរៀង)៖ ជីវិតប្ដីប្រពន្ធ មានកូន១២នាក់ តស៊ូជាមួយគ្នា ប្តីធ្វើកម្មករសំណង់ ប្រពន្ធខ្ចីលុយបងថ្លៃ ២០ម៉ឺនរៀល និងមានខ្លួនឯងតិចតួច ដាក់លក់ចាប់ហួយ ឆ្លៀតយកប៊ូសស្ត្រងដាក់លក់ ខណៈពេលឃើញប៊ូសស្ត្រងត្រជាក់ៗ ទំនងឆ្ងាញ់ពេកទ្រាំមិនបាន ដាច់ចិត្តគាស់ផឹក១កំប៉ុងផឹកខ្លួនឯង ក៏ត្រូវរង្វាន់ឡាន ១គ្រឿងភ្លាមៗតែម្តង។

បងស្រី កែន សុខុម នៅភូមិត្រពាំងកណ្តោល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដែលបានគាស់ក្រវិលកំប៉ុង ប៊ូសស្ត្រង ត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោមួយគ្រឿងពីក្រុមហ៊ុនប៊ូសស្ត្រង បានឱ្យដឹងថា ដំបូងមើលក្រវិលមួយភ្លែតមិនចាប់អារម្មណ៍ បំរ៉ុងបោះក្រវិលចោលស្មានតែមិនត្រូវ ក៏លើកប៊ូសស្ត្រងកំពុងត្រជាក់ៗដាក់អស់កន្លះកំប៉ុង រួចក៏មើលក្រវិលកំប៉ុងម្ដងទៀតទើបដឹងថា មានរូបឡានស្ព័រ១គ្រឿង ភ្លាមៗនោះគាត់មានអារម្មណ៍ដូចជាញ័រដៃតិចៗក៏ស្រែហៅប្ដី និងអ្នកជិតខាងជួយមើលទើបដឹងថាពិតជារូបរង្វាន់ឡានថ្មីពិតប្រាកដមែន។

បងស្រី កែន សុខុម បានបន្តទៀតថា រាល់ថ្ងៃឃើញតែគេផុសថា ប៊ូសស្ត្រងឆ្ងាញ់ ហើយមានរង្វាន់ច្រើនគាត់មិនចាប់អារម្មណ៍ទេ តែពេលឃើញប៊ូសស្ត្រងត្រជាក់ៗក៏នឹកឃើញទំនងឆ្ងាញ់មែន ដល់ឥឡូវត្រូវឡានខ្លួនឯងចឹងទៀតទើបដឹងថា ប៊ូសស្ត្រងមានរង្វាន់ច្រើនពិតមែន៕