(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការ ជូនអតិថិជនឱ្យកាន់តែងាយស្រួល ចាប់ពីពេលនេះតទៅ ធនាគារស្ថាបនាអនុញ្ញាត ផ្តល់ជូនកម្ចីផ្ទាល់ខ្លួនរហូតដល់ ៥០,០០០ដុល្លារអាមេរិក ជានឹងអត្រាការប្រាក់សមរម្យ ហើយអតិថិជនក៏អាចស្នើសុំកម្ចីផ្ទាល់ខ្លួន ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះដែរ។

ធនាគារស្ថាបនា ដែលជាធនាគារឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីកម្ចីផ្ទាល់ខ្លួនជាមួយនឹងការផ្តល់ជូនពិសេស និងអត្ថប្រយោជន៍ជាច្រើន ដែលអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន បានយ៉ាងល្អប្រសើរ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងប្រទេសកម្ពុជា កម្មវិធីកម្ចីផ្ទាល់ខ្លួននឹងជួយឱ្យអតិថិជនទទួលបានកម្ចីផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល និងឆាប់រហ័ស ជាពិសេសផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សក្ដិសមជូនដល់អតិថិជន និងប្រជាជនកម្ពុជា។ តាមរយៈផលិតផលមួយនេះ អតិថិជនអាចស្នើសុំកម្ចីបានរហូតដល់៥០,០០០ដុល្លារអាមេរិក ឬ២០ដងនៃប្រាក់ខែប្រចាំខែ ជាមួយនឹងរយៈពេលខ្ចីរហូតដល់៥ឆ្នាំ និងអត្រាការប្រាក់សមរម្យ។

ការដាក់ពាក្យស្នើសុំកម្ចីគឺមានភាពសាមញ្ញបំផុត ជាពិសេសមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះទេ ដែលផ្តល់នូវភាពងាយស្រួលជូនអតិថិជនដែលត្រូវការសាច់ប្រាក់សម្រាប់ប្រើប្រាស់លើការចំណាយបន្ទាន់ ថ្លៃមន្ទីរពេទ្យ ការកែលម្អគេហដ្ឋាន និងជាច្រើនផ្សេងទៀត។ ពិសេសជាងនេះទៅទៀត អតិថិជនគ្រាន់តែផ្តល់នូវលិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ និងរបាយការណ៍ធនាគារប៉ុណ្ណោះសម្រាប់ការអនុម័តកម្ចី។

ឥឡូវនេះអតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួនបាន ដោយគ្រាន់តែអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នក (ផ្តល់ជូននៅតែរាជធានីភ្នំពេញប៉ុណ្ណោះ)។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/km/personal-loan-products/personal-loan-without-collateral/