(ភ្នំពេញ)៖ លោកតា ហាក់ ស៊ាងឡាយ ជន្មាយុ ៨៦ឆ្នាំ បានជិះម៉ូតូពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៉ីហ្គេម កីឡាអុកចត្រង្គ។ នេះបើតាមសហព័ន្ធកីឡាអុកចត្រង្គ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

លោកតា ហាក់ ស៊ាងឡាយ បានសម្តែងភាពសប្បាយចិត្ត ដែលបានមកភ្នំពេញម្តងទៀត ដើម្បីមកមើលកីឡានេះផ្ទាល់។ គាត់នឹងត្រឡប់ទៅវិញដោយជិះម៉ូតូដដែល។

សូមជម្រាបថា កីឡាអុកចត្រង្គ បាននិងកំពុងដំណើរការនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ប្រទេសដែលចូលរួមស៉ីហ្គេម លើប្រភេទកីឡាអុកចត្រង្គ មាន៧ គឺឡាវ ហ្វីលីពីន ថៃ ម៉ាឡេស៉ី វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ផ្ទះ៕