(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតយុវជនអាយុក្រោម ២២ឆ្នាំមីយ៉ាន់ម៉ា ជួបទីម័រខាងកើត បានចាប់ផ្តើមហើយនាម៉ោង ៤រសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៅប្រទេសកម្ពុជា នៅស្តាតអូឡាំពិកចាប់ផ្តើម។

នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ ដ្បិតមីយ៉ានម៉ា នេះជាប្រកួតដំបូងរបស់ពួកគេ ហើយនេះជាប្រកួតទី២ របស់ក្រុមទីម័រខាងកើត ដែលប្រកួតទី១ បានចាញ់ U22កម្ពុជា ៤-០ នៅថ្ងៃបើកឆាក ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ឈរកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន ៣ពិន្ទុស្មើជាមួយឥណ្ឌូនេស៊ី ដែលក្រុមកម្ពុជា ចំណេញគ្រាប់ស៊ុត៕