(ភ្នំពេញ)៖ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក បានរៀបចំពិធីថ្លែងអំណរគុណអតិថិជនជាលើកដំបូងចំពោះការគាំទ្រ​ និងការទុកចិត្តនាពេលកន្លងមក ក៏ដូចជាអបអរសាទរដល់អតិថិជនទាំងឡាយ ដែលបានទទួលអត្ថប្រយោជន៍ជាទឹកប្រាក់តាមកាលកំណត់ដូចមានចែងក្នុងការជាវគម្រោងការសិក្សា (DL EduPro)។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី ក្រោមវត្ដមានគណៈ​គ្រប់​គ្រងជាន់ខ្ពស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ្នកឯកទេសផែនការហិរញ្ញវត្ថុ និងមាន​ការ​ចូល​រួម​ពី​អតិថិជនជាង១០០ក្រុមគ្រួសារ ដែលបានទិញគម្រោងការសិក្សា (DL EduPro) របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍។​

អតិថិជនដែលបានចូលរួមកម្មវិធីនេះ ស្ថិតក្នុងចំណោមអតិថិជនដំបូងគេដែលបានផ្ដល់ការជឿជាក់មកលើក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ចាប់តាំងពីពេលក្រុមហ៊ុន ចាប់ផ្ដើមប្រតិបត្តិអាជីវកម្មដំបូង ក្នុងឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា។

លោក ពន្លឺ តុលា អគ្គនាយកក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ពេញចិត្តចំពោះកំណើនដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន និងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានការរីកលូតលាស់ដ៏ខ្លាំងមួយ នៅក្នុងប្រទេសកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះ អាចកើតឡើងបានដោយសារតែមានការគាំទ្រ និងទំនុកចិត្តដ៏ច្រើនពីសំណាក់អតិថិជនរបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍។​ យើងតែងតែខិតខំ និងប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដ៏ល្អ និងត្រឹមត្រូវស្របតាមទស្សនៈវិស័យ Òអតិថិជនជាចម្បងÓ របស់ក្រុមហ៊ុន»។

លោក ម៉ា គីន យ៉ុង នាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានបន្ថែមទៀតថា៖ «ការទទួលបានអត្ថប្រយោជន៍ទឹកប្រាក់តាមកាលកំណត់ គឺជាសក្ខីភាពបញ្ជាក់នូវការគោរពតាមសន្យារបស់ក្រុមហ៊ុនចំពោះអតិថិជន។ នេះក៏ជាពេលវាលាដ៏សមស្របមួយដើម្បីជួបសំណេះសំណាលជាមួយអតិថិជនរបស់យើង និងដើម្បីស្វែងយល់ពីតម្រូវការក្នុងជីវិតរបស់ប្រជាជនខ្មែរដែលអាចមានការផ្លាស់ប្តូរក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃ ហើយវាអាចផ្តល់ឱកាសឱ្យយើងដើម្បីដោះស្រាយនូវតម្រូវការទាំងនោះ។ អតិថិជនទាំងអស់ គឺជាអាទិភាពទី១របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍»

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ មានការិយាល័យនៅរាជធានីភ្នំពេញ និងសាខានៅខេត្ដបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានកំពុងផ្ដល់សេវាកម្មដល់ជាង ១០,០០០ ក្រុមគ្រួសារ។

សូមជម្រាបថា ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាហ្វ៍  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. («DLHD») ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៉ិ​ច​ឆេង (Tokyo Stock Exchange) ។​

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈវិស័យ «អតិថិជនជាចម្បង»។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ 

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៣៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៣ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២)៕