(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងអំពីកាលបរិច្ឆេទប្រកួតកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ (SEA GAMES 2023) ដែលនិងចាប់ផ្តើមប្រកួតពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ការចូលរួមទស្សនាដោយសេរី មិនមានតំរូវការសំបុត្រ អនុញ្ញាតតាមចំនួនកៅអីជាក់ស្តែងដែលមាន។

ខាងក្រោមនេះជាកាលបរិច្ឆេតប្រកួតរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៖

ព្រឹកចាប់ម៉ោង 8:00 AM ដល់ម៉ោង 11:30 AM
រសៀល ចាប់ពីម៉ោង 2:00 PM ដល់ម៉ោង 6:00 PM
អគារ F នៃមជ្ឈមណ្ឌលពិពណ៌អន្តរជាតិនិងសន្និបាតជ្រោយចង្វារ OCIC គល់ស្ពានបាឡេ។