(ភ្នំពេញ)៖ ឆ្នាំនេះ ជាគម្រប់ខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍។ ដើម្បីអបអរខួបអនុស្សាវរីយ៍នៃភាពជោគជ័យ និងឧត្តមភាពសេវាកម្ម នៃវិស័យបដិសណ្ឋារកិច្ច ណាហ្គាវើលដ៍ ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិន ពិសេសជាច្រើន ក្នុងអំឡុងខែឧសភានេះ និងសូមគោរពអញ្ជើញអតិថិជនរីករាយ ជាមួយការផ្តល់ជូនដ៏អស្ចារ្យនេះ នៅណាហ្គាវើលដ៍។

ណាហ្គាវើលដ៍ មានដាក់លក់នំដ៏ឈ្ងុយឆ្ងាញ់ច្រើនជម្រើស ច្នៃដោយមេចុងភៅជាតិ និងអន្តរជាតិដ៏ចំណាន ដូចជា នំខាប់ខេក នំស្នូលផ្អែម នំស្នូលប្រៃ និងនំស្នូលរសជាតិការីជាច្រើនប្រភេទ។ នំរសជាតិស្ត្របឺរីរូបគ្រាប់ឡុកឡាក់ និងនំរសជាតិស្វាយរូបផូកឃើ មានតម្លៃចាប់ពី៤ដុល្លារប៉ុណ្ណោះ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ចន្លោះពីម៉ោង៧ព្រឹក ដល់១ទៀបភ្លឺ។

តម្លៃត្រឹមតែ២៨ដុល្លារ លោកអ្នកអាចរីករាយជាមួយបទពិសោធន៍នៃការទទួលទានអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេបែបបារាំង និងអ៊ីតាលីនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano បញ្ចុះតម្លៃមកត្រឹម ២៨ ដុល្លារក្នុងម្នាក់រៀងរាល់ថ្ងៃអាទិត្យ​ ក្នុងខែឧសភា! បម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២៖៣០រសៀល លោកអ្នកអាចពិសាឥតកំណត់ រួមមាន៖ អាហារសម្រន់ អយស្ទ័រ ឈីស សាច់គោ ប៉ាស្តា និងបង្អែម។

កុមារអាយុក្រោម៥ឆ្នាំ ទទួលទានឥតគិតថ្លៃ និងកុមារអាយុក្រោម១២ឆ្នាំ បញ្ចុះតម្លៃ ៥០%។ ចំណែកប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹត ដែលបម្រើជូនរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង៥ល្ងាច ដល់៩៖៣០យប់ ឥឡូវនេះ តម្លៃ២៨ដុល្លារប៉ុណ្ណោះ ដោយមានបន្ថែមការពិសាស្រាបៀរឥតកំណត់១ម៉ោង អាហារសម្រន់ សាច់អាំង និងគ្រឿងសមុទ្រដ៏សម្បូរបែប។

ភោជនីយដ្ឋានចិន Fortune Palace មានបម្រើជូនមុខម្ហូបពិសេសដែលជួយលើកកម្ពស់ផលិតផលក្នុងស្រុក គឺក្តាមខេត្តកំពត បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្តាមថ្មធម្មជាតិខេត្តកំពត ចម្អិនតាមរបៀប ៦ យ៉ាងតម្លៃ២៨ដុល្លារប៉ុណ្ណោះ ក្នុងមួយចានចម្អិនជាមួយទឹកជ្រលក់ម្រេចខ្ចីមកពីខេត្តកំពត ពងទាប្រៃក្រហម និងទឹកខ្ទឹមសជូរហឹរ -ល-។

នៅភោជនីយដ្ឋាន Golden Bowl អតិថិជនអាចសាកល្បងមីស្រួយឆាជាមួយប៉ាវហ៊ឺ និងបាយឆាជាមួយប៉ាវហ៊ឺតម្លៃ២៨ដុល្លារ ដោយមានបន្ថែមស្រាមួយកែវ។ សម្រាប់មុខម្ហូបបែបជប៉ុន សូមសាកល្បងអាហារឈុតដុនប៊ូរី តម្លៃ២៨ដុល្លារ នៅភោជនីយដ្ឋានជប៉ុន The Teppanyaki ដែលមានគ្រឿងសមុទ្រ សាច់មាន់ និងសាច់គោ។

ចំណែកឯក្លិបកម្សាន្តពេលរាត្រីដ៏ពេញនិយម Darlin Darlin ក៏នឹងមានរាត្រីកម្សាន្តអបអរខួបរបស់ណាហ្គាវើលដ៍ផងដែរនៅថ្ងៃទី២៨ ខែឧសភាដោយផ្តល់ការបញ្ចុះតម្លៃទៅលើភេសជ្ជៈដប និងការប្រគំផ្ទាល់ ពេញមួយរាត្រី។ ភោជនីយដ្ឋាន និងបានីយដ្ឋានមួយចំនួនទៀត ក៏មានការបញ្ចុះតម្លៃផងដែរ គឺស្រាក្រឡុកមួយកែវ តម្លៃ ២,៨០ ដុល្លារប៉ុណ្ណោះពេញមួយខែឧសភា។ កក់ទុកមុនតាមរយៈ [email protected] ឬ +៨៥៥ ២៣ ២៦៣ ០៣១។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.nagaworld.com ឬទំព័រ FaceBook, Telegram ឬ Instagram របស់ណាហ្គាវើលដ៍។

ទទួលបានការបញ្ចុះតម្លៃ ២៨% គ្រប់កញ្ចប់សេវាកម្មស្ប៉ា និងសាឡននៅមណ្ឌលស្ប៉ាប្រណីតទាំង២ របស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld នៅណាហ្គាវើលដ៍ទី១ និងមណ្ឌលស្ប៉ា The Elixir of Life នៅណាហ្គាវើលដ៍ទី២ ។ លើសពីនេះ លោកអ្នកអាចធ្វើកាតសមាជិកស្ប៉ាប្លាទីនីមដោយទទួលបានការបញ្ចុះតម្លៃ ២៨% ដែលរួមបញ្ចូលសេវាកម្មស្ប៉ា ១៣ ដងបូកនឹងការស្នាក់នៅសណ្ឋាគារ ១ យប់ឥតគិតថ្លៃ និងការបញ្ចុះតម្លៃ ១០% នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់។ មណ្ឌលស្ប៉ាទាំង២ បើកបម្រើ ២៤ ម៉ោងរៀងរាល់ថ្ងៃដែលធ្វើឱ្យសុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់លោកអ្នកមានសេចក្តីសុខបំផុត។

សម្រាប់អ្នកដែលចូលចិត្តទស្សនាប្រគំតន្ត្រីផ្ទាល់ក្នុងឱកាសខួបរបស់ណាហ្គាវើលដ៍ សូមអញ្ជើញទៅទស្សនាកញ្ញា រ៉ាប៊ី (Rabee) ដែលនឹងផ្តល់ជូននូវការសម្តែងបទចម្រៀងពិសេសនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ នៅថ្ងៃទី៦ ខែឧសភា វេលាម៉ោង ៧៖៣០ យប់ដោយមានហ្គេម កម្មវិធីកម្សាន្ត និងការចាប់រង្វាន់ដ៏អស្ចារ្យ។

សូមអញ្ជើញនាំក្រុមគ្រួសារ និងមិត្តភក្តិទៅកម្សាន្តនៅណាហ្គាវើលដ៍នៅក្នុងខែឧសភានេះ និងរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍៕