(ភ្នំពេញ)៖ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃដំបូងនៃការប្រកួតកីឡាប្រណាំងទូកក្ដោងអន្ដរជាតិ ដែលមានកីឡាករ កីឡាការិនីទាំង ៦ប្រទេសចូលរួម មានក្រុមកីឡាករកម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ និងវៀតណាម នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅខេត្ដព្រះសីហនុ នៃទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

ក្នុងនោះការប្រកួតផ្នែកបុរសកម្រិត ILCA7 មានកីឡាករកម្ពុជា ញូវ ចាន់, កីឡាករម៉ាឡេស៊ី Muhammad Faizal Ahmad Asri, កីឡាករហ្វីលីពីន Jeanson Gimeno Lumapas, កីឡាករសឹង្ហបុរី Jun Han Ryan Lo, កីឡាករថៃ Arthit Mikhail Romanyk និងកីឡាករវៀតណាម Bui Tuan Anh៕