(ភ្នំពេញ)៖ នេះជាប្រកួតទី២ ស្ថិតក្នុងពូល A ដែលក្រុមកម្ពុជា នឹងត្រូវជួបក្រុមហ្វីលីពីន ខណៈនេះជា ១ប្រកួតដំបូងរបស់ក្រុម U22 មីយ៉ាន់ម៉ា ត្រូវជួបទីម័រខាងកើត នៃការស្វែងរក ៣ពិន្ទុបន្តទៀត ដែលធ្វើឡើងនាទី០២ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។

ក្រុម U22 មីយ៉ាន់ម៉ា ត្រូវជួបក្រុមទីម័រខាងកើត នៅវេលាម៉ោង៤៖០០នាទីរសៀល ហើយក្រុមម្ចាស់ផ្ទះកម្ពុជា ជួបក្រុមហ្វីលីពីន នៅវេលាម៉ោង៧៖០០នាទីយប់។

រំលឹកផងថា កាលពីប្រកួតទី១ ស្ថិតក្នុងពូល A ក្រុមជម្រើសជាតិ U22 កម្ពុជា កំពុងរកបាន ៣ពិន្ទុដោយស្មើគ្នាជាមួយក្រុម U22 ឥណ្ឌូនេស៊ី ដ្បិតក្រុមហ្វីលីពីន មិនទាន់មានពិន្ទុរាប់នោះទេ ក្រោយលេងចាញ់ ៣-០ ជាមួយឥណ្ឌូនេស៊ី ដោយឡែលក្រុម U22កម្ពុជា បានបំបាក់ក្រុមទីម័រខាងកើត ៤-០។