(ភ្នំពេញ)៖ ទិដ្ឋភាពអ្នកគាំទ្របន្តទៅទទួលសំបុត្រ នៅកីឡដ្ឋានជាតិអូឡាំពិក ដើម្បីមានឱកាសចូលមើលវិញ្ញាសាបាល់ទាត់ផ្នែកបុរស U22 នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បើតាមសេចក្តីប្រកាសរបស់ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសត្រៀមសំបុត្រ ៥០០សន្លឹកចែកឥតគិតថ្លៃ។

រំលឹកផងថា នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រមូលសំបុត្រពីគ្រប់ប្រភពផ្សេងៗ ទាំងអស់ដែលនៅមានសេសសល់ បានចំនួន ៥០០សំបុត្រ ដើម្បីចែកជូនបងប្អូននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៣:៣០ នាទីរសៀលថ្ងៃនេះ។ សូមបញ្ជាក់ថា នេះគឺជា ៥០០សំបុត្រចុងក្រោយ ចែកជូនសាធារណៈជន៕