(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហែលទឹក សូមជម្រាបជូននូវកាលវិភាគ លើការប្រកួតកីឡាបាល់ទឹក (បុរស) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅអាងទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។ នេះបើតាមការចេញផ្សាយនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

យោងតាមការចេញសេចក្តីប្រកាស ក្រុមជម្រើសជាតិកម្ពុជា វិញ្ញាសាបាល់ទឹកផ្នែកបុរស នឹងចាប់ផ្តើមប្រកួតបើកឆាកប៉ះជាមួយក្រុមឥណ្ឌូនេស៊ី ហើយបន្តជួបក្រុមថៃ, ហ្វីលពីន, ម៉ាឡេស៊ី និងក្រុមសឹង្ហបុរី ដែលធ្វើការប្រកួតនៅអាងទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕