(ភ្នំពេញ)៖ កីឡាប៊ីយ៉ាកម្ពុជា នឹងធ្វើការប្រកួតប្រភេទកីឡាប៊ីយ៉ា ទាំង១០វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ នៅទីលានប្រកួត ផ្សារទំនើបអ៉ីអន សែនសុខ (Aeon II) ជាន់ទី៣ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ក៏បានស្នើសូមបងប្អូនដែលគាំទ្រកីឡាប៊ីយ៉ាចូលរួមទស្សនា និងគាំទ្រកីឡាករ កីឡាការិនីរបស់យើងទាំងអស់គ្នា ឱ្យបានច្រើនកុះករ៕