(ភ្នំពេញ)៖ ដែកថែបអ៉ីតាលីម៉ាក V (វី) ដែលគេស្គាល់ថា មានម៉ាកសញ្ញាជាត្រាអក្សរ V តែមួយគត់ និងកំពុងពេញនិយមប្រើប្រាស់បំផុតក្នុងគម្រោងសាងសង់នានានៅកម្ពុជា បានប្រគល់រង្វាន់ម៉ូតូថ្មីសន្លាងចំនួន ៨ គ្រឿងដល់អតិថិជនដែលមានសំណាងពីកម្មវិធី «ទិញឈ្នះ ទិញឈ្នះ» ក្នុងកម្មវិធីប្រគំតន្រ្តី EXPREZ Concert កាលពីថ្ងៃទី២៨ មេសា ២០២៣។

កម្មវិធី «ទិញឈ្នះ ទិញឈ្នះ» ត្រូវបានបង្កើតឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលមានម្ចាស់ដេប៉ូ និងអតិថិជនប្រើប្រាស់ចុងក្រោយទូទាំងប្រទេស ដែលតែងតែគាំទ្រ និងជឿទុកចិត្តលើដែកថែបអ៉ីតាលីម៉ាក V (វី) ជាពិសេស ដើម្បីលើកទឹកចិត្តដល់អតិថិជនទាំងអស់ឲ្យជ្រើសរើសប្រើប្រាស់ផលិតផលដែក ដែលមានគុណភាពខ្ពស់សម្រាប់គម្រោងសាងសង់នានារបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ 092/090/070 553 456 ឬហ្វេសប៊ុកផ្លូវការ V-Steel៕