(ភ្នំពេញ)៖ លោក នីរ៉ាវ៉ាត់ រង្ស៊ីកានចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ មានភោជនីយដ្ឋានថៃ ចំនួនជាង 15000កន្លែង នៅទូទាំងពិភពលោក។

តើធ្វើដូចម្តេច ទើបអ្នកបរិភោគអាចដឹងបានថា ភោជនីយដ្ឋានថៃនោះ ជាភោជនីយដ្ឋានថៃដែលមានរសជាតិ និងអត្តសញ្ញាណថៃយ៉ាងពិតប្រាកដ?

ហេតុនេះ ទើបអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បង្កើតឱ្យមានគម្រោងផ្តល់ស្លាកសញ្ញា Thai SELECT ដល់ភោជនីយដ្ឋានថៃ ដើម្បីងាយស្រួលសម្រាប់អ្នកបរិភោគក្នុងការជ្រើសរើសភោជនីយដ្ឋានថៃ ដែលមានរសជាតិ និងអត្តសញ្ញាណថៃពិតប្រាកដ។

ម្យ៉ាងទៀត បច្ចុប្បន្ននេះ នៅទូទាំងពិភពលោកមានភោជនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញា Thai SELECT រួចមកហើយចំនួន 1546 កន្លែង ដោយក្នុងនោះ នៅប្រទេសកម្ពុជាមានភោជនីយដ្ឋានថៃ ចំនួន 39 កន្លែង ដែលទទួលបានស្លាកសញ្ញា Thai SELECT ។

សម្រាប់គោលការណ៍ក្នុងការជ្រើសរើសភោជនីយដ្ឋានថៃ ដើម្បីទទួលស្លាកសញ្ញា Thai SELECT ម្ចាស់អាជីវកម្មភោជនីយដ្ឋានថៃនៅកម្ពុជា អាចដាក់ពាក្យស្នើសុំមកកាន់ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ នៅរាជធានីភ្នំពេញ ដែលជាស្ថាប័នមួយរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ ដោយគណៈកម្មការជំនាញ នឹងធ្វើការជ្រើសរើស និងប្រកាសលទ្ធផល ក្រោយពីបានឆ្លងកាត់ការពិនិត្យ និងអនុម័តរបស់គណៈកម្មការជំនាញ ។

គណៈកម្មការជំនាញ មានគោលការណ៍ក្នុងការជ្រើសរើសភោជនីយដ្ឋានថៃ ដើម្បីទទួលស្លាកសញ្ញា Thai SELECT ដូចតទៅ៖

១៖ ផ្សំគ្រឿងអាហាររសជាតិបែបថៃ មានការតុបតែងបរិយាកាសក្នុងភោជនីយដ្ឋានបែបថៃ

២៖ ប្រើប្រាស់វត្ថុធាតុដើម និងគ្រឿងផ្សំអាហារបែបថៃ

៣៖ មានបញ្ជីមុខម្ហូបថៃមិនតិចជាង 60% នៃបញ្ជីមុខម្ហូបសរុប ដែលភោជនីយដ្ឋានផ្តល់សេវាកម្ម

៤៖ បានបើកបម្រើសេវាកម្មមិនតិចជាងរយៈពេល 6ខែ

៥៖ អ្នកដែលបានទទួលស្លាកសញ្ញា Thai SELECT នឹងទទួលបានវិញ្ញាបនបត្រ ពីក្រសួងពាណិជ្ជកម្មថៃ។

លោក នីរ៉ាវ៉ាត់ បានឱ្យដឹងទៀតថា បច្ចុប្បន្ននៅកម្ពុជាមានភោជនីយដ្ឋានថៃ ដែលបានទទួលស្លាកសញ្ញា Thai SELECT ចំនួន 39កន្លែង ដែលមានឈ្មោះដូចខាងក្រោម៖

១៖ S&P (5 branches) (Tel: +855 85 639 988, Samdech Pan)

២៖ BLACK CANYON (8 branches) (Tel: +855 98 434 515, Aeon 1)

៣៖ THE BASIL REGENT PARK (Tel: +855 23 214 751)

៤៖ MAMA THAI RESTAURANT (Tel: +855 92 761 110)

៥៖ TOM YUM KUNG (Tel: +855 23 720 234)
៦៖ INTHANON (Tel: +855 15 898 314 / +855 96 995 9599)

៧៖ SPICY SISTERS (2 branches) (Tel: +855 99 987 888 / +855 71 666 6661)

៨៖ LEELAWDEE SIEM REAP (Tel: +855 95 613 188 / +855 63 636 3761)

៩៖ DE BOAT (3 branches) (Tel: +855 77 237 788, Toul Kork)

១០៖ Doi Chaang Coffee (5 branches) (Tel: +855 77 446 6666 / +855 96 551 0888)

១១៖ Aharatha Chao Khun (2 branches) (Tel: +855 17 655 566)

១២៖ Thai Moo Krata (Tel: +855 98 608 900 / +855 96 658 2265)

១៣៖ Kuang Seafood (Tel: +855 23 230 599)

១៤៖ Kin-D (4 branches) (Tel: +855 87 932 021)

១៥៖ De Tummour (Tel: +855 81 559 007)

១៦៖ Yosaya Thai Food (2 branches) (Tel: +855 93 695 637)

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បានលើកទឹកចិត្ដដល់អតិថិជន មកពិសាអាហារថៃ រសជាតិបែបថៃពិតៗ នៅភោជនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញា Thai SELECT នៅប្រទេសកម្ពុជា ហើយលោកអ្នកអាចចូលមើលព័ត៌មានបន្ថែមស្តីពី ភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញា Thai SELECT តាមរយៈគេហទំព័រ៖ www.thaiselect.com៕